គណៈគ្រប់គ្រងត្រុនកម្ពុជា

 

លោក ជែរី ថាច់៖​ ស្ថាបនិក / នាយកបច្ចេកវិទ្យា

តាមរយៈនិស័្សយនិងការស្រលាញ់លើបច្ចេកវិទ្យាឌីជីថលជាង១០ឆ្នាំមកនេះ លោកជែរី ថាច់ បានចំណាយពេលវេលាក្នុងការសិក្សា និងបង្កើតសហគមផ្សព្វផ្សាយជាមួយបណ្តាញឌីជីថល តាមរយៈវែបសាយ និងបណ្តាញសង្គម ក្នុងការរួមចំណែកផ្តល់ពត៌មាននិងចំណេះអំពីបច្ចេកវិទ្យា ប្លុគឈេន និងគ្រីពតូ ដល់សហគម ឌីជីថលកម្ពុជា បែបឯករាជ្យនិងវិមជ្ឍការ។ លោកបានចូលរួមចំណែកតាមរយៈក្នុងការបង្កើតនូវគេហ័ទំព័រ BTCKHMER.COM និង បណ្តាញសង្គមឌីជីថលមុនដំបូងគេ ដោយបានផ្សារភ្ជាប់នូវបណ្តាញទំនាក់ទំនងពត៌មាន ចំណេះដឹង អំពីបច្ចេកវិទ្យាប្លុគឈេនដល់សហគម ដោយមិនគិតពីប្រាក់កំរៃ។ ជាចុងក្រោយលោកក៏ត្រូវបានសហគមត្រុនអន្តរជាតិ រើសតាំងនិងប្រគល់តួនាទីជាតំណាងរបស់សហគមត្រុនសកលក្នុងការចែករំលែកអំពីពត៌មានអំពីបច្ចេកវិទ្យាត្រុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។

 

លោក ហ្វីលីព ឈឹម៖ សហស្ថាបនិក / នាយកប្រតិបត្តិ

លោក ហ្វីលីព ឈឹម ធ្លាប់បំរើការជាអគ្គនាយកនិងនិពន្ធនាយករបស់វែបសាយ BTCKHMER.COM ក្នុងការសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាប្លុគឈេន និង គ្រីពតូ ដល់សហគមកម្ពុជា។ ជាមួយនឹងបទពិសោធជាង១០ឆ្នាំ ក្នុងការបំរើនិងពង្រីកចំណេះដឹង អំពីការអភិវឌ្ឍនិងគ្រប់គ្រងគំរោងសេដ្ឋកិច្ចសហគម តាមរយៈការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹង លោក ហ្វីលីព ឈឹម ក៏បានចំណាយពេលវេលានឹងកំលាំងកាយចិត្តក្នុងការលើកកំពស់សហគមត្រុន​កកម្ពុជា ដោយផ្តោតលើចក្ខុវិស័យ បេសកកម្ម និងចំណេះដឹងអំពីបច្ចេកវិទ្យាប្លុគឈេនរបស់ត្រុន។ លោក ហ្វីលីព ឈឹម មានជំនឿថាគំរោងត្រុននឹងនាំមកនូវចំណេះដឹង ឱកាសវិនិយោគ អាជីវកម្មបែបឌីជីផល និងភាពជោគជ័យយ៉ាងធំធេងដល់សហគមត្រុនទាំងនៅកម្ពុជានិងសកលលោកនាពេលអនាគតដ៏ខ្លីផងដែរ៕