អំពីគំរោងត្រុន

លោក ចាស្ទីន ស៊ុន

ស្ថាបនិក / អគ្គនាយកគំរោងត្រុន

សមាជិកក្រុមត្រុន៖

ត្រុនគឺគំរោងប្រកបដោយមហិច្ឆិតា និងផ្តោតនូវគោលគំនិតយ៉ាងសំខាន់ក្នុងពង្រីកសក្តានុពលសំរាប់ប្រព័ន្ធអ៊ីនធ័រណែតបែបវិមជ្ឈការដ៏ពិតប្រាកដមួយ។ បច្ចេកវិទ្យាត្រុនត្រូវបានទទួលស្គាល់ថា ជាប្រព័ន្ធប្រតិបត្តិការដោយផ្អែកលើបច្ចេកវិទ្យាប្លុគឈេន ដ៏ធំជាងគេក្នុងពិភពលោក ដែលមានសមត្ថភាពខ្ពស់និង គួរជឿទុកចិត្តក្នុងការតភ្ជាប់បណ្តាញកម្មវិធីបែបវិមជ្ឈការ នៅក្នុងសហគមសេដ្ឋកិច្ចត្រុន។ ខណៈពេលនេះក្រុមការងាររបស់សហមគត្រុន​បាននឹងកំពុងពង្រីកវិសាលភាពចេញពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន មកកាន់ទឹកដីក្រុងសេអ៊ុល សាធារៈរដ្ឋកូរ៉េ ទីក្រុងតូក្យូ ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូរ សហរដ្ឋអាមេរិក និងតាមតំបន់មួយចំនួន នៃប្រទេសធំៗលើសកលលោក និងមានជាង ១០០ប្រទេសជាសមាជិកត្រុន។ បច្ចេកវិទ្យាដែលជាឆ្អឹងខ្នងសំខាន់របស់គំរោងត្រុន គឺជាក្រុមអ្នកជំនាញនិងបទពិសោធខ្ពស់ជាមួយបច្ចេកវិទ្យាប្លុគឈេន និងធ្លាប់ជាបុគ្គលិកឆ្នើមៗនៃក្រុមហ៊ុនយក្សដូចជា៖ ក្រុមហ៊ុនអាលីបាបា ក្រុមហ៊ុនធែនសិន និង ក្រុមហ៊ុន បាយឌូរ ជាដើម។

ផែនការយុទ្ធសាស្រ្តរបស់សហគមត្រុនកម្ពុជា៖

សហគមត្រុនកម្ពុជាបាននឹងកំពុងទទួលបាននូវទំនុកចិត្តខ្ពស់ ពីសមាជិករបស់សហគមរបស់ពួកយើង តាមរយៈការផ្តល់នូវការប្រឹក្សានិងចំណេះ ដឹងប្រកបដោយភាពស្មោះត្រង់និងការយកចិត្តទុកដាក់បំរើ ដល់សហគម។ តាមរយៈការផ្តល់នូវទំណុកចិត្តនឹងភាពជឿជាក់របស់សមាជិកនេះ បានជំរុញអោយសហគមត្រុនកម្ពុជាបានឈានឡើងមួយកំរិតទៀត ក្នុងការវិវត្តិរួមជាមួយនឹងចក្ខុវិស័យរបស់សហគមត្រុនសកល។ សហគមត្រុនកម្ពុជានូវតែបន្តរនូវបេសកកម្មរបស់ខ្លួន និងភាពព្រឹងប្រែងដោយយកចិត្តទុកដាក់អស់ពីកំលាំងកាយចិត្ត ក្នុងការសាងនូវទំនុកចិត្តនិងការគោរពនូវគុណតំលៃពីសហគមរបស់ខ្លួន។  តាមរយៈបណ្តាញផ្សពផ្សាយពត៌មានរបស់សហគម នៅលើវែបសាយឌីជីថលនិងប៉ុស្តិ៍តេលេក្រាម ក៏ដូចជាយូធូប គឺជាឧបកណ៏ដ៏សំខាន់ក្នុងការផ្សាភ្ជាប់នូវទំនាក់ទំនងរវាយ ក្រុមការងារនឹងសមាជិកសហគមត្រុនកម្ពុជាយើង អោយទទួលបាននូវគំនិតនិងចំណេះដឹងថ្មីៗទាន់ហេតុការណ៏អំពីគំរោងត្រុន និងសហគមត្រុនកម្ពុជា!

តើសហមគមត្រុនកម្ពុជាផ្តល់នូវគុណប្រយោជអ្វីខ្លះ?

តាមរយៈការចូលរួមក្នុងការពង្រីកទីផ្សារនិងមុខជំនួញក៏ដូចជាអាជីវកម្ម របស់ត្រុន អោយទទួលបានការរីកចំរើន ត្រុនជឿជាក់លើការចួលរួមចំណែកដ៏ធំពីសមាជិករបស់សហគមដែលនឹងជួយអោយចលនា​នៃវឌ្ឍនភាពរបស់គំរោងត្រុនកាត់តែលឿនទៅមុខយ៉ាងឆាប់រហ័សបាន។  ក្នុងនោះត្រុនកម្ពុជាបានផ្តល់នូវពត៌មាន មេរៀនចំណេះដឹង តាមរយៈការផលិតនូវអត្ថបទប្រកបដោយខ្លឹមសារល្អៗ ដោយរួមបញ្ចូលនូវ មេរៀនជាខ្សែវីដែអូខ្លីៗងាយល់ និងសង្ខេបមេរៀន សំរាប់សហគមក្នុងការស្វែងយល់និងរៀនសូត្រនូវចំណេហថ្មីៗខាងបច្ចេកវិទ្យាឌីជីថលទំនើបរបស់ត្រុន។ ជាមួយកគ្នានេះដែរត្រុន បាននឹងកំពុងរួមគ្នាជាមួយ បក្ខជនតំណាងត្រុនប្រចាំសហគមហត្រុនកម្ពុជា  ក្នុងការចែករំលែកពត៌មានទាន់ហេតុការណ៏របស់គំរោងត្រុនជាបន្តរបន្ទាប់។