ត្រុនធ្វើការទូទាត់ជាទ្វេរភាគី (P2P) និងបើកប្រព័ន្ធផ្តល់រង្វាន់ដល់បណ្តាញសង្គមធ្វីតធ័រ (Twitter)!

ខណៈដែលកម្មវិធី Whatsapp កំពុងដាក់ដំណើរការសាកល្បងការទូទាត់ជាទ្វេរភាគី (P2P) ដល់បណ្តារអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួន គំរោងក៏កំពុងតែពិចារណាក្នុងការដាក់ចេញនូវគំរោងស្រដៀងគ្នានេះដែរ ដោយប្រើប្រាស់ជាកាក់គ្រីពតូររបស់ខ្លួន​ជាមួយបណ្តាញសង្គមធ្វីតធ័រ។ កម្មវិធីស៊ីឌីត(Seedit)គឺជាបណ្តាញទូទាត់ថ្មីរបស់ត្រុន ដែលត្រៀមអោយដាក់ដំណើរការជាដល់អ្នកប្រើប្រាស់បណ្តាញសង្គមធ្វីតធ័រ  ក្នុងការផ្ញើរចេញនិងទទួលជាកាក់ត្រុនបានជាសកក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រព័ន្ធទូទាត់វិមជ្ឈការដល់អ្នកនិពន្ធអត្ថបទលើបណ្តាញសង្គម

តាមរយៈជាគោលគំនិតនៃការទូទាត់កំពុងត្រូវបានទទួលការប្រើប្រាស់យ៉ាងទូលំទូលាយ កម្មវិធីស៊ីឌីត បាននឹងកំពុងផ្តោតដល់អ្នកនិពន្ធ អ្នកសរសេអត្ថបទ តន្រ្តីករ លើបណ្តាញសង្គមជាដើម។ គួរបញ្ជាក់ផងដែរថា កម្មវិធីស៊ីឌីត ត្រូវបានបង្កើតក្រុមអ្នកតំណាងត្រុន ដែលត្រូវបានគេស្គាល់ថាជា ក្រុមគ្រាប់ល្ងរ និងជាសហគមប្លុគឈេន។ ចក្ខុវិស័យរបស់ក្រុមហ៊ុនត្រុន គឺផ្តល់ជូនអ្នកដែលកំពុងវិនិយោគត្រុន​និងជាម្ចាស់កម្មសិទ្ធិត្រុនទាំងអស់ អាចធ្វើផ្ញើរចេញត្រុនទៅដល់អ្នកនិពន្ធ សមាជិកក្រុមគ្រួសារ និងមិត្តភ័ក្រ្តរបស់ពួកគេបានដោយសុវត្ថិភាព ដោយគ្រាន់តែពួកគេត្រូវបង្កើតនូវកាបូប ដែលមានភាពងាយស្រួលក្នុងការផ្ញើរត្រុនទៅកាន់អ្នកប្រើប្រាស់ ដែលភ្ជាប់ជាមួយសោរសង្ងាត់និងអាស័យដ្ឋានកាបូបត្រុនតែប៉ុណ្ណោះ។

កម្មវិធីស៊ីឌីតក៏ត្រូវបានគេដាក់អោយប្រើប្រាស់ លើបណ្តាញទំនាក់ទំនងតេលេក្រាមផងដែរនាដើមខែកក្កដាកន្លងមក ដែលអាចសំរួលដល់អ្នកប្រើប្រាស់កាក់ត្រុនអាចពិនិត្យ មើលសមតុល្យ សោរសង្ងាត់នៅលើការបូបត្រុនបរស់ពួកគេបានយ៉ាងងាយនិងប្រកបដោយសុវត្ថិភាពខ្ពស់។ ចំពោះកំរៃប្រើប្រាស់នៃកម្មវិធីស៊ីឌីតគឺត្រឹមតែ ០,០៥ ត្រុនតែប៉ុណ្ណោះ។ ប្រសិនបើគំរោងនេះទទួលបាននូវភាពជោគជ័យ កាក់ត្រុននឹងបោះនូវជំហ៊ានរបស់ខ្លួនប្រហាក់ប្រហែលជាមួយកាក់អ៊ីធ័ររៀមជាមិនខាន។ យោងតាមលោកចាស្ទីន ស៊ុន ជាស្ថាបនិកត្រុនបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ « មិនយូរឬឆាប់ កាក់ត្រុននឹងអាចវ៉ាដាច់ប្រតិបត្តិការប្រចាំថ្ងែរបស់កាក់អ៊ីធ័ររៀម ដោយគិតត្រឹមតែមួយខែនៃការដាក់ចេញកាក់ត្រុន យើងសង្កេតឃើញថាប្រតិបត្តិការរបស់កាក់ត្រុនបានកើនដល់ទៅជាង ១២៨.៤២៨ ប្រតិបត្តិការ​ បើប្រៀបជាមួយប្រតិបត្តិការកាក់អ៊ីធ័រៀម ៦៣៦.៣៤២  ។

វេទិការប្រេវប្រោស័រ (Brave Browser) ផ្តល់ជារង្វាន់ដល់អ្នកនិពន្ធអត្ថបទ

កម្មវិធីស៊ីឌីត បាននឹងកំពុងធ្វើការប្រកួតជាមួយ វេទិការប្រេវប្រោស័រ (Brave Browser) ក្នុងការផ្តល់ជារង្វាន់ដល់អ្នកនិពន្ធអត្ថបទ នៅលើបណ្តាញសង្គម ធ្វីតធ័រ និង រ៉ែតឌីត ដែលបានដាក់បង្ហោះនូវអត្ថបទល្អៗរបស់ពួកគេ។ ដូចនេះការទូទាត់ជាទ្វេរភាគី (P2P) របស់កម្មវិធីស៊ីឌីត និង វេទិការប្រេវប្រោស័រ អាចនឹងធ្វើការផ្លាស់ប្តូរនូវមុខមាត់ឧស្សាហកម្មបច្ចេកវិទ្យានៃរូបីយប័ណ្ណគ្រីពតូ ដែលជាលុយអ៊ីនធ័ណេត ហើយគេសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីស៊ីឌីតនឹងអាចជួយជំរុញនូវល្បឿននៃកាក់ត្រុនអោយលឿនឆ្ពោះទៅមុខជាង កាក់អ៊ីធ័រៀមជាមិនខាន៕