លឿន រហ័ស សុវត្ថិភាព ជាមួយប្រព័ន្ធទូទាត់ត្រុន(TRX) លើបណ្តាញ ស៊ីតអ៊ិត (Seedit)

មូលនិធិស៊ីឌីតនិងត្រុនបានធ្វើការប្រកាសរួមគា្នជាផ្លូវការមួយនាថ្ងៃទី ៩ ខែសីហា អំពីការសហការលើប្រព័ន្ធទូទាត់ជាមួយកាក់ត្រុនតាមរយៈកម្មវិធីស៊ីតអ៊ិត ជាមួបណ្តាញប្រតិបត្តិការត្រុន។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងគឺគោលបំណងក្នុនការផ្តល់ជូនអ្នកប្រើប្រាស់ក៏ដូចជាអតិជនកាក់ត្រុន អាចធ្វើការផ្ទេរនិងទូទាត់ត្រុនបានយ៉ាងឆាប់រហ័សនិងប្រកបដោយភាពងាយស្រួល ជាមួយសុវត្ថិភាពខ្ពស់លើបណ្តាញបច្ចេកវិទ្យាប្លុគឈេនរបស់ត្រុន។

យោងតាមការសិក្សាមួយបានបញ្ជាក់ថា បណ្តាញត្រុនមាននូវគុណប្រយោជន៍យ៉ាងខ្លាំង​ ចំពោះប្រព័ន្ធសុវត្ថិភាពប្រតិបត្តិការ​ បើប្រៀបជាមួយបណ្តាញបច្ចេកវិទ្យាដ៏ទៃទៀត។ ក្នុងនេះបណ្តាញត្រុនបានសំរេចនូវជំហាននៃការអភិវឌ្ឍនូវគំរោងពីរធំៗរបស់ខ្លួន គឺគំរោង អិចស្សូឌុស ​និងអូឌីស្សេ ក្នុងការជំរុញកម្មវិធីរបស់ក្រុមហ៊ុនស៊ីតអ៊ិតដំណើរការកាន់តែមានភាពរលូន ។ ចំណែកឯក្រុមហ៊ុនគ្រេតវ៉ូយេគ វិញ បានបោះនូវជាជំហ៊ានថ្មីមួយទៀតរបស់ត្រុន ក្នុងការជំរុញអោយ     ក្រុមហ៊ុនមួយនេះ បង្កើតនូវខ្លឹមសារនិពន្ធរបស់ក្រុមហ៊ុនខ្លួនអោយកាន់តែល្អនិងប្រកបដោយទំនុកចិត្ត។

ក្រុមហ៊ុនស៊ីតអ៊ិត ក៏បានជំរុញការប្រើប្រាស់នូវបណ្តាញត្រុនក្នុងការផ្សារភ្ជាប់កម្មវិធីរបស់ខ្លួន ជាមួយបណ្តាញសង្គមមួយចំនួនទៀតដូចជា៖ ក្រុមហ៊ុនរ៉ែតឌីត តេលេក្រាម និង ក្រុមហ៊ុន ការគូ ក្នុងបណ្តាញទូទាត់ និងប្រតិបត្តិការ ប្រកបដោយទំនុកចិត្តពីអតិថិជន​និងបណ្តាអ្នកប្រប្រាស់របស់ខ្លួន។ គោលបំណងមួយរបស់ក្រុមហ៊ុនស៊ីឌីត គឺបានបង្កើតនូវកាបូបប្រតិបត្តិការស្វ័ប្រវត្តិរបស់ខ្លួនក្នុងការជំរុញអោយអ្នកប្រើប្រាស់  អាចធ្វើការផ្ទេរនូវកាក់របស់ពួកគេពី ចំណុច(ក)ទៅកាន់ចំណុច (ខ) គឺជាចំណុចដ៏ចំបងរបស់គំរោងត្រុនមួយនេះ។ ជាមួយបណ្តាញសោរសម្ងាត់ឯកជន របស់កាបូបប្លុគឈេនដែលក្លាយជាចំណុចអាទិភាពក្នុងការរក្សាទិន្នន័យឯកជនរបស់អតិថិជនខ្លួន ជាមួយបណ្តាញតភ្ជាប់រវាងការបូបបង្កើតថ្មី និងកាបូបឌីជីថលមានស្រាប់របស់អតិជនបានយ៉ាងងាយជាទីបំផុត។

Faster and Secure Payments By Tron (TRX) Based Seedit