២,២លាននាក់ ក្នុងចំណោម ១៨២ប្រទេស ប្រើប្រាស់ការទូទាត់ត្រុន

ត្រុនបានរំកិលខ្លួនមួយកំរឹតទៀតទៅក្នុងការទូទាត់ជាលក្ខខណៈសកលលោក។ Token របស់វាត្រូចវបានប្រើជាប្រព័ន្ធទូទាត់ខ័ញ ដែលមានអ្នកគាំទ្រប្រើប្រាស់ជួញដូរប្រមាណ ២.២ ពាន់លាន នៅលើ១៨២ប្រទេសជុំវិញពិភពលោក។

ប្រព័ន្ធទូទាត់ខ័ញបានប្រកាសនៅលើ Twitter របស់ខ្លួន

“ពួកយើងសូមប្រកាសអំពីព័ត៌មានបន្ថែមអំពីត្រុន គឺថារាល់អ្នកប្រើប្រាស់ទាំង២.២លាននាក់ និងការធ្វើជំនួញទាំងអស់ អាចប្រើប្រាស់ត្រុនសំរាប់ទូទាត់បានលើគ្រប់ការធ្វើសមាហរណកម្មរបស់យើងសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ទាំងអស់។

ប្រព័ន្ធទូទាត់ខ័ញ ត្រូវបានគេកត់សម្គាល់ថាគឺជាការទូទាត់តាមគ្រីពតូធំបំផុតដំបូងគេនៅជុំវិញពិភពលោក។ វាក៏ជាផ្នែកមួយនៃប្រព័ន្ធរូបិយប័ណ្ណគ្រីពតូដ៏ទូលំទូលាយបំផុតលើបណ្តាញអនឡាញ។ គំរោងនេះអាចធ្វើឱ្យឈ្មួញទទួលយក ប៊ិតខ័ញ និងជាង ៦០០ រូបិយប័ណ្ណផ្សេងៗទៀត។ ពួកវាផ្តល់ឱ្យអ្នកជំនួញប្រើប្រព័ន្ធទូទាត់ប្រាក់ដោយមានជំនួយ “ងាយស្រួលប្រើប្រាស់” ។ គោលការណ៍ទូទាត់នេះមានគោលបំណងបំឡែងជាគំរោងឈានមុខគេនៅក្នុងទីផ្សាររូបិយប័ណ្ណដែលកំពុងរីកចម្រើន។ ពួកគេនឹងសម្រេចបាននូវលទ្ធផលនេះដោយកែតម្រូវទៅតាមលក្ខខណ្ឌផ្លាស់ប្តូរនៃទីផ្សាររូបិយប័ណ្ណហើយតែងតែគាំទ្រដល់ ប៊ិតខ័ញ និងរូបិយវត្ថុដទៃៗទៀត។

ក្រុមហ៊ុនទូទាត់រូបិយប័ណ្ណ អះអាងថា ត្រុន មាន​ទិន្នន័យល្អប្រសើរ ​មានមាតិកាល្អ  ICO មានលក្ខខណៈងាយស្រួលផ្ទាល់ខ្លួន និងមានហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់។ ត្រុន គឺជារូបិយប័ណ្ណឈានមុខគេមួយក្នុងចំណោមរូបិយប័ណ្ណឈានមុខគេផ្សេងៗទៀតក្នុងទីផ្សារ ហើយនេះគឺជាមូលហេតុមួយចំបងដែល CoinPayment បានដាក់បញ្ចូល ត្រុន លើប្រព័ន្ធទូទាត់របស់ពួកគេ។

“បន្ទាប់ពី TrON Netbook និងការទិញយក BitTorrent ថ្មីៗនេះ ហេតុអ្វីបានជាមិនទទួលបានការចាប់ផ្តើមប្រមូលយកCoinដោយទទួលយកការទូទាត់ជា កាក់ត្រុន (TRX) នៅក្នុងហាងរបស់លោកអ្នកនៅថ្ងៃនេះតែម្តងទៅ!”។ លើសពីនេះទៀតក្រុមហ៊ុន ក៏បានបញ្ជាក់ដែរថា ត្រុន អាចត្រូវបានប្រើសម្រាប់ការទិញផលិតផល សេវាកម្មនិងអាចត្រូវបានប្រើដើម្បីផ្តល់មូលនិធិដល់គម្រោងនានា។  អ្នកផលិតមាតិកាអាចប្តូរត្រុន ទៅជារូបិយវត្ថុដទៃទៀត ឬ រូបិយប័ណ្ណដែលប្រើជាផ្លូវការតាមគោលការណ៍ច្បាប់។ ប្រព័ន្ធទូទាត់ខ័ញ បាននិយាយនៅលើប្លក់របស់ពួកគេថា ត្រុន ត្រូវបានប្រើរួចហើយសម្រាប់សេវាទូទាត់នៅតាមទីផ្សារជាច្រើនទាំងនៅលើអ៊ីនធឺណិត និងលើទីផ្សាជាក់ស្តែង។ ពួកគេបន្ថែមទៀតថាការទទួលយក ត្រុន នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននឹងជួយដល់ឈ្មួញដែលកំពុងទន្ទឹងរង់ចាំប្រើប្រាស់ ត្រុន ដើម្បីឈានក្លាយទៅជាសហគមន៍ដ៏រស់រវើក។