ក្រុមហ៊ុនផ្តល់ប្រឹក្សាមូលនិធិខ័ញ សាធីស្ស ( SATIS) ព្យាកណ៍ពីមូលទុនរូបីយប័ណ្ណគ្រីពតូនឹងកើនដល់ ១ សែនកោដិនាឆ្នាំ២០២១

ក្រុមហ៊ុនផ្តល់ប្រឹក្សាមូលនិធិខ័ញ សាធីស្ស(SATIS) បានធ្វើការប្រកាសនិងផ្សព្វផ្សាយពីរបាយការណ៏អំពីឧស្សាហកម្មគ្រីពតូ ដែលគេរំពឹងថាមូលទុនសរុបរបស់វស័យមួយនេះអាចនឹងកើនឡើងដល់ទៅជាង ៥ ម៉ឺនកោដិដុល្លារក្នុងឆ្នាំ ២០១៩ ហើយនឹងបន្តរកើនឡើងដល់ ៣,៦ សែនកោដិដុល្លារនាឆ្នាំ ២០២៨។យោងតាមរយការនេះបានធ្វើការបញ្ជាក់ថា តំលៃទ្រព្យឌីជីថលជាង៩០%  គឺជាកំណើនការវិនិយោគក្នុងកំឡុង១​ទស្សវត្យខាងមុខនេះ។ មូលទុនសរុបរបស់ផ្សារគ្រីពតូនាពេលបច្ចុប្បន្ននេះស្ទើតែនឹងកើនដល់ ២,៣៦ ម៉ឺនកោដិ និងអាចនឹងបន្តរកើនដល់ ៣, ៥៧ សែនកោដិ នាឆ្នាំ ២០២៨។

ក្រុមហ៊ុនផ្តល់ប្រឹក្សាមូលនិធិខ័ញ សាធីស្ស(SATIS) បានធ្វើការព្យាករណ៍ពីកំណើនមូលទុនសរុបរបស់ផ្សាររូបិយប័ណ្ណគ្រីពតូដែលនឹងអាចកើនដល់ ៥,០៩ ម៉ឺនកោដិនាឆ្នាំក្រោយ ហើយការបន្តរឡើងនូវមូលទុននេះអាចនឹងកើនដល់១​សែនកោដិ ក្នុងឆ្នាំ២០២១។ ចំណែកតំលៃប៊ិតខ័ញដែលកំពុងតែបានកាន់កាប់នូវមូលទុនផ្សារគ្រីពតូសរុបជាសកលជាង ៥១%នោះ គឺអាចនឹងកើននូវតំលៃរបស់ខ្លួនរហូតដល់ទៅជាង ៣២,៩១៤ ដុល្លារនាឆ្នាំក្រោយ ហើយក៏អាចបន្តរកើនរហូតដល់ ៩៦.៣៧៨ដុល្លារ ក្នុងរយៈកាលប្រាំឆ្នាំខាងមុខ ហើយគេក៏រំពឹងទុកថាតំលៃប៊ិតខ័ញ ក៏អាចនឹងកើនដល់ទៅជាង ១៤៣.៩០០ ដុល្លារក្នុង១​ខ័ញ នាឆ្នាំ ២០១៨ដែរ៕