ទីផ្សារម៉ាស៊ីនអេធីអឹមរូបីយប័ណ្ណគ្រីពតូនឹងចរាចសាច់ប្រាក់ ១៤៤,៥ លានដុល្លារនាឆ្នាំ ២០២៣

យោងតាមរបាយការណ៏ដែលបានចេញផ្សាយនាថ្ងៃទី០៤ខែកញ្ញាកន្លងទៅនេះ បានបញ្ជាក់ថា ម៉ាស៊ីនអេធីអឹមគ្រីពតូនឹងអាចចរាចសាច់ប្រាក់រហូតទៅដល់ជាង ១៤៤,៥ លានដុល្លារនៅក្នុងឆ្នាំ ២០២៣។ ក្រុមអ្នកស្រាវជ្រាវនិងអ្នកវិភាគទីផ្សារគ្រីពតូបានរំពឹងថា​ ម៉ាស៊ីនអេធីអឹមគ្រីពតូនឹងចរាចជាសាច់ប្រាក់ដល់ទៅជាង ១៦,៣ លានដុល្លារក្នុងឆ្នាំ២០១៨នេះ ហើយសាច់ប្រាក់នឹងអាចកើនទៅដល់ជាង ១៤៤,៥ លានដុល្លារក្នុងឆ្នាំ២០២៣។ 

ចំពោះការកើនឡើងនូវសាច់ប្រាក់ចរាចនិងចំនួនទូអេធីអឹម គឺអតិថិជននិងអ្នកប្រើប្រាស់អាចនឹងធ្វើការដក់ជាសាច់ប្រាក់ និងអាចទិញដូរជារូបីយប័ណ្ណគ្រីពតូបានលើម៉ាស៊ីនអេធីអឹមតែមួយ។ ការសិក្សាក៏បានលើកបញ្ជាក់ផងដែរថា តួនាទីនិងការដាក់អោយដំណើការរបស់ទូរម៉ាស៊ីនអេធីអឹមគ្រីពតូនេះ គឺជាកក្តាជំរុញមួយក្នុងការទាក់ទាញអ្នកប្រើប្រាស់រូបីយប័ណ្ណគ្រីពតូ អោយកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ គេសង្គេតក៏សង្កេតឃើញដែរថា ចំនួនទូអេធីអឹមគ្រីពតូនេះភាគច្រើនគឺបានរីកដុះដាល់នៅតំបន់អាមេរិកខាងជើងនិងតំបន់មួយចំនួនក្នុងទ្វីបអ៊ឺរ៉ុប។