បទវិភាគទីផ្សារនិងតំលៃរបស់ត្រុននាពេលអនាគត

នាដើមឆ្នាំ២០១៨ តំលៃរបស់ត្រុន​គឺផ្តើមត្រឹម ៤,៩ សេន ដែលមានមូលទុនសរុបត្រឹមតែជាង ៣,២២ សែនកោដិដុល្លារ ហើយបន្ទាប់មកតំលៃរបស់ត្រុនបានកើនដល់ជាង ២, ៥ កាក់ ជាមួយទុនវិនិយោគឡើងដល់ ១៦ សែនកោដិ។ ក្រោយមកតំលៃត្រុនបានធ្លាក់ចុះមកត្រុន ៣,៧ សេនវិញ ដែលទុនវិនិយោគ ២,៥ សែនកោដិ យោងតាមរបាយការណ៏ របស់ផ្សារមូលទុនខ័ញអន្តរជាតិ( Coinmarketcap.com)។ ខណៈពេលនេះ សំរាប់ចម្ងល់របស់អ្នកវិនិយោគត្រុន កំពុងតែសំលឹងមើលថាតើតំលៃត្រុនក្នុងរយៈកាល ៥ ឆ្នាំខាងមុខទៀត តំលៃរបស់ត្រុនអាចនឹងឡើងដល់កំរិតណា។ ចំពោះអ្នកវិភាគខ្លះបានប្រមាណថា​តំលៃត្រុនអាចនឹងកើនដល់ ១​ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលជាឱកាសមួយក្នុងការប្រែក្លាយអ្នកដែលមានវិនិយោគត្រុនក្នុងរយៈកាលវែងឆ្ងាយ ក្នុងនោះចំនួនចរាចរបស់កាក់ត្រុនរហូតដល់ចំនួន ៦៥ សែនកោដិគ្រាប់។

យោងតាមការសង្កេតមួយចំនួនបានបញ្ជាក់ថា ឆ្នាំ២០១៨នេះ​មិនជាឆ្នាំល្អសំរាប់ត្រុននោះទេ តែទោះជាយ៉ាងណាក៏ដោយ ក៏គេអាចរំពឹងថាតំលៃរបស់ត្រុននឹងអាចឡើង ដល់១កាក់នាចុងឆ្នាំ២០១៨នេះ។​ សំរាប់ចុងឆ្នាំ ២០១៩នេះ តំលៃកាក់ត្រុនក៏អាចនឹងហក់ឡើងទៅដល់ជាង ១,៥ ដុល្លារអាមេរិចក្នុង១ត្រុន​ ជាមួយគ្នានេះដែរក្រុមហ៊ុនហ្វេសប៊ុគ ក៏បានធ្វើការចូលរួមវិភាគដែរថា តំលៃត្រុនអាចនិងកើនដល់ទៅជាង ៣០ ដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺជាក្តីសង្ឃឹមដ៏ធំមួយសដល់អ្នកវិនិយោគជាមួយសហគមត្រុន។ ចំពោះកក្តាដ៏ចំបងដែលនាំអោយត្រុនអាចទទួលបាននូវប្រជាប្រិយភាពខ្លាំងនោះគឺ បណ្តាញប្រតិបត្តិកាប្លុគឈេនរបស់ត្រុនមានភាពឯករាជ្យ ពីបណ្តាញអ៊ីធើរៀម ហើយមួយវិញទៀតសំរាប់ក្រុមហ៊ុនល្បីធំៗមួយចំនួនលើសកលលោក បាននឹងកំពុងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ត្រុនក្នុងការទូទាត់មុខទំនិញអនឡាញជាមួយអតិថិជន និងសហគមត្រុនរបស់ពួកគេដែរ។ ជាចុងក្រោយស្ថាបនិករបស់ត្រុនលោក ចាស្ទីន ស៊ុន ​ដែលធ្លាប់ជាសហការីម្នាក់របស់បណ្តាញបច្ចេកវិទ្យាអ៊ីធើរៀម និងជាបុក្គគលដ៏ជិតស្និទជាមួយលោកជែក ម៉ា អគ្គនាយករបស់របស់ក្រុមហ៊ុនអាលីបាបាដ៏មានប្រជាប្រិយ និងជាក្រុមហ៊ុនផ្សារអនឡាញលំដាប់ពិភពលោក ក៏កក្តាមួយដែលប្រកបដោយទំនុកចិត្តរបស់សហគមត្រុននាពេលអនាគតក្នុងការពង្រីកនូវសក្តានុពលរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។