រូបិយប័ណ្ណឌីជីថលប៊ិតខញ

ប៊ិតខញគឺជារូបិយប័ណ្ណបែបឌីជីថលដែលត្រូវបានគេបង្កើតឡើងនិង រក្សាទុកវាបានតាមរយៈបណ្តាញអេឡិចត្រូនិច ដោយគ្មានបុក្គគលណាម្នាក់អាចគ្រប់គ្រប់វាបានឡើយ។ ប៊ិតខញជារូបិយប័ណ្ណដែលខុស ប្លែកពីរូបិយប័ណ្ណដែលគេបោះពុម្ពរចេញបាន ដូចជាក្រដាស់ប្រាក់ដុល្លារឬអ៊ឺរ៉ូនោះទេ ព្រោះថាប៊ិតខញគឺជារូបិយប័ណ្ណដែលគេបង្កើតដោយបណ្តាញគណនាកុំព្យូទ័រ ដែល ត្រូវបានគេប្រើប្រាស់ក្នុងការប្រតិបត្តការមុខជំនួញជាសកល។

លក្ខណៈពិសេសប៊ិតខញ ពីរូបិយប័ណ្ណផ្សេងៗ

គេប្រើប្រាស់ប៊ិតខញក្នុងការទិញទំនិញតាមបណ្តាញឌីជីថល មិនគេអាចប្រើប្រាស់លើទីផ្សារជួញដូរ រូបិយប័ណ្ណដូចជាប្រាក់ដុល្លារ ប្រាក់អ៊ឺរ៉ូ និងប្រាក់យេនជាដើម។ តែលក្ខណៈដ៏ពិសេសរបស់ប៊ិតថញ គឺវារូបិយប័ណ្ណបែបវិមជ្ឈការ ដែលមិនស្ថិតក្រោមស្ថាប័នហរិញ្ញវត្ថុ ឬធនាគារណាមួយអាចនឹងគ្រប់គ្រប់ប៊ិតខញបាននោះទេ។

នរណាគឺជាស្ថាបនិកប៊ិតខញ

លោកសាតូស្ស៊ី ណាកាម៉ុតូ ជាអ្នកបច្ចេកទេសឌីជីថល ដែលបានលើកឡើងពីគោលគំនិតក្នុងការកង្កើតនូវ ប្រព័ន្ធប្រតិបត្តិការទូទាត់ តាមរយៈបណ្តាញគណនាបែបអេឡិចត្រូនិកម្យ៉ាង ដែលជារូបិយប័ណ្ណឌីជីថលបែបវិមជ្ឈការ ដែលបានបង្ករនូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងមានសេវាទាបបំផុតសំរាប់អ្នកប្រើប្រាស់ទូទៅ។

នរណាគឺជាអ្នកបោះពុម្ពរប៊ិតខញ

ប៊ិតខញមិនមែនជារូបិយវត្ថុដែលគេបោះពុម្ពរតាមរយៈស្ថាប័នហរិញ្ញវត្ថុដូចដាធនាគារ ដែលអាចនឹង​បោះពុម្ពរចេញជាចំនួនក្រដាស់រូបិយប័ណ្ណ ដែលអនុលោមទៅតាមតំរូវរបស់ពួកគេ ចង់បាន ព្រោះថាប៊ិតខញគឺជារូបិយប័ណ្ណឌីជីថល ដែលត្រូវបានគេទទួលស្គាល់នូវតំលៃគណនា ក្នុងប្រព័ន្ធអេឡិចត្រូនិចប៉ុណ្ណោះ។ គេអាចទាញយកប្រតិបត្តិការប៊ិតខញបាន តាមរយៈប្រព័ន្ធ នៃបណ្តាញកុំព្យូទ័រ ប្រតិបត្តិការប៊ិតខញ ដែលអាចបង្កើតចំនួនកំណត់របស់ប៊ិតខញ ឬគេអាចហៅប្រព័ន្ធប្រតិបត្តិការនេះថា ប៊ិតខញម៉ាញនីង ។

 បរិមាណកំណត់របស់ប៊ិតខញ

ជាការពិតណាស់ ប្រតិបត្តិការប៊ិតខញ គឺត្រូវតែអនុលោម តាមគោលការបរិមាណកំណត់របស់ ប៊ិតខញ ដែលបានកំណត់នៃចំនួនប៊ិតខញត្រឹមតែ ២១លានប៊ិតខញ ដែលកកើតឡើងពីបណ្តាញប្រតិបត្តិការរបស់ប៊ិតខញ (Bitcoins Mining) ដោយចំនួនមួយភាគមួយលានរបស់ ប៊ិតឃញ គេហៅវាជាថា ១សាតូស្ស៊ី ដែលបានកំណត់យកតាមឈ្មោះស្ថាបនិករបស់ប៊ិតខញ។

តើរូបិយវត្ថុរបស់ប៊ិតខញជាអ្វី?

ជាទូទៅគេបានកំណត់យកនូវលោហៈដ៏មានតំលៃដូចជាមាសឬប្រាក់សុទ្ធ ជារូបិយវត្ថុតំកល់ក្នុងការបោះពុម្ពរចេញជាក្រដាស់ប្រាក់ ឬរូបិយប័ណ្ណ ដើម្បីធ្វើការជួញដូរលើទីផ្សារ ឧទាហរណ៍ ជាទូទៅ លោកអ្នកអាចយកលុយចំនួន១០០ដុល្លារទៅកាន់ទីផ្សារឬធនាគាដើម្បីទិញជាមាសបាន ប៉ុន្តែរ ការចាយវាយរបស់រូបិយប័ណ្ណប៊ិតខញគឺប្រើតាមរយៈបណ្តាញគណនាឌីជីថល​ មិនមែនតាមរយៈរូបិយវិត្ថុដូចជាក្រដាស់ឬមាសនោះទេ គឺគេប្រើប្រាស់បណ្តាញគណនាឌីជីថលក្នុង ការបង្ហាញប្រតិបត្តិការទូទាត់ប៊ិតខញ។