សន្ទុះតំលៃត្រុនហក់ឡើងបន្ទាប់ពីការដាក់បញ្ចូលត្រុនលើផ្សារ ឆេងហ៊ីរ៉ូ ( ChangeHero)!

យោងតាមការបញ្ជាក់ពីបណ្តាញសង្គមធ្វីតធ័រ លោកចាស្ទីន ស៊ុន អគ្គនាយករបស់គំរោងរត្រុន ដែលធ្វើការប្រកាស់ដល់សហគមត្រុនរបស់លោកអំពីពត៌មាន នៃកាក់ត្រុនបានស្ទុះឡើងមួយកំរិតទៀត បន្ទាប់ពីផ្សារជួញដូរគ្រីពតូ ឆេងហ៊ីរ៉ូបានដាក់ត្រុនជួញដូរលើផ្សាររបស់ខ្លួននាពេលថ្មីៗនេះ។ផ្សារជួញដូរហ៊ីរ៉ូគឺជាផ្សារជួញដូរគ្រីពតូដ៏ល្បីមួយ ដែលមានកាក់គ្រីពតូជួញដូរដល់ទៅជាង ១០០មុខ និងមានកំរិតសេវ៉ាកម្មអតិថិជន​ជាង ៩​ភាសារ និងបណ្តាញសុវត្ថិភាព​មានកំរិតស្តង់ដារផ្កាយ៥ រួមទាំងសេវាកម្មនៃប្រតិបត្តិការមានតំលៃទាបសមរម្យផងដែរ។