អំពីការរប្រើប្រាស់ប៊ិតខញ

ដូចបានដឹងរួចហើយថាប៊ិតខញគឺជាទំរងថ្មីនៃរូបិយប័ណ្ណឌីជីថល ដែលកំពុងតែចរាចរ តែនៅមានមនុស្សតិចតួចណាស់ដែលបានយល់និងស្គាល់ពីអត្ថប្រយោជន៍របស់វា ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង១០យ៉ាងរបស់ប៊ិតខញ៖

ភាពរហ័សទាន់ចិត្ត

នៅពេលដែលយើងធ្វើការទូរទាត់មូលទានប័ត្រពីធានាគាមួយទៅធនាគាមួយ​ ចាំបាច់ធនាគានោះ និងធ្វើការបង្កក់សាច់ប្រាក់របស់លោកអ្នកមួយរយៈពេលខ្លី រហូតគេអាចទុកចិត្តបានថាគណនីយរបស់លោកអ្នកពិតជាមានតំល្លៃទឹកប្រាក់ពិតប្រាកដមែន ទើបគេអាចធ្វើការទូរទាត់នូវមូលទានប័ត្រជួនលោកអ្នកបាន ចំពោះការផ្ទេរសាច់ប្រាក់ក្រៅប្រទេស ធនាគាត្រូវតែអនុវត្តដែលមានរយៈពេលទូរទាត់យ៉ាងដូច្នេះដែរ តែសំរាប់ប្រតិបត្តិការទូរទាត់របស់ប៊ិតខញ គឺត្រូវបានធ្វើឡើងដោយមានរយៈពេលយ៉ាងឆាប់រហ័សជាទីបំផុត បន្ទាប់ពីដៃគូរទាំងពីរបានបញ្ចប់ដៅប្រតិបត្តិការដៃលចំណាយពេលយ៉ាងយូរត្រឹមតែ១០នាទីប៉ុណ្ណោះ។

សេវាកម្មមានតំលៃថោក

ចំពោះសេវាកម្មទូរទាត់តាមរយៈប្រតិបត្តិការប៊ិតខញគឺមានតំលៃថោក ហើយពេលខ្លះគឺមិនត្រូវបានគិតនៅតំលៃសេវានោះទេ បើប្រៀបធៀបទៅនឹងសេវារបស់ប័ណ្ណឥណទានរបស់លោកអ្នក គឺតំរូវអោយលោកអ្នកចំណាយលើសេវាកម្មក្នុងការប្រតិបត្តិការរបស់លោកអ្នក។

ស្វ័យ័តភាពពីរដ្ឋអំណាច

ដូចបានដឹងមកហើយថា ប៊ិតខញគឺជារូបបិយប័ណ្ណឌីជីថលបែបវិមជ្ឈការ មានន័យថាលោកអ្នកមានសិទ្ធិក្នុងការគ្រប់គ្រងនៅប៊ិតខញរបស់លោកអ្នក និងពុំមានរដ្ឋអំណាចណាមួយអាចមកគ្រប់គ្រងលើកម្មសិទ្ធិប៊ិតឋញរបស់លោកអ្នកបានឡើយ។

គ្មានរូបិយនិវត្តន៍

នៅពេលដែលលោកអ្នកធ្វើការផ្ទេរប៊ិតខញទៅកាន់អ្នកណាម្នាក់ គឺលោកអ្នកមិនអាចទាញយកប៊ិតខញរបស់លោកអ្នកអោយត្រលប់មកកានគណនីយប៊ិតឃញរបស់លោកអ្នកមិនបានទេ ដោយគ្មានការសហការជាមួយដៃគូរទទួលផលរបស់លោកអ្នក ដូចនេះរាលប្រតិបត្តការរបស់ប៊ិតខញរបស់លោកអ្នកគឺធ្វើឡើងប្រកបដោយសុវត្តិភាពពីការគេងបន្លំនានាបាន។

សុវត្ថិភាពខ្ពស់ក្នុងបណ្តាញពាណិជ្ជកម្ម

រាល់ប្របតិបត្តិការទូរទាត់របស់ប៊ិតខញក្នុងការទិញទំនិញអនឡាញតាមរយៈប័ណ្ណឥណទាន លោកអ្នកត្រូវធ្វើការបញ្ចូលលេខកាត សុពលភាព លេខសំងាត់ ដែលពុំមានសុវត្តិភាពក្នុងការទិញទំនិញលើគេហទំព័រនៃទីផ្សារអនឡាញ ចំណែកប៊ិតខញវិញលោកអ្នកមិនចំាបាច់ផ្តល់នូវពត៌មានអំពីលោកអ្នកនោះទេ លោកអ្នកគ្រាន់តែត្រុវការនូវអាស្រ័យដ្ឋានប៊ិតខញនៅពេលធ្វើប្រតិបត្តិការ ដូចជាកូនសោសាធារណៈ និងកូនសោរឯកជន ព្រោះកូនសោទាំងពីរនេះជួយអោយលោកអ្នកអាចដឹងពីប្រតិបត្តិការនៃការបញ្ជូន ឬផ្ទេរប៊ិតខញរបស់លោកអ្នកដោយសុវត្ថិភាព ដោយលោកអ្នកមិនត្រូវការបង្ហាញនរណាម្នាក់អោយដឹងពីកូដសម្ងាត់ឬកូនសោរសម្ងាត់របស់លោកអ្នកនោះឡើយ។

គ្មានអតិផរណា

​​បញ្ហាចំបងទូទៅរបស់រូបិយប័ណ្ណដែលលោកអ្នកធ្លាប់ប្រើកន្លងមក គឺរដ្ឋាភិបាលងាយនឹងធ្វើការបោះពុម្ពរ បន្ថែមជានិច្ចក្នុងពេលចំបាច់ណាមួយ ដើម្បីយកមកទូទាត់បំណុលជាតិរបស់គេ ដែលកក្តាទាំងនេះតែងនាំមកនូវអត្រាអតិផរណាសំរាប់រូបិយវិត្ថុជាតិជារឿយៗ។ ចំណែកប៊ិតខញវិញគឺតែងរក្សានូវបរិមាណកំណត់ដ៏ជាក់លាក់មួយ ដែលមានបរិមាណត្រឹមតែ ២១លានប៊ិតខញប៉ុណ្ណោះ ដូចនេះកំរិតអតិផរណាសំរាប់ប៊ិតខញគឺមិនមែនជាបញ្ហាចោទទៀតសោះឡើយ។

រក្សាការសម្ងាត់ខ្ពស់

ប៊ិតខញគឺជារូបិយប័ណ្ណឌីជីថលដែលភ្ជាប់ជាមួយកូដសំងាត់ ដែលគ្មាននរណាម្នាក់អាចនឹងដឹងពីការទិញលក់របស់លោកអ្នក តាមរយះបណ្តាញប្លុកឈេនដែលប្រកបដោយតម្លាភាព ដែលមានភាពខុសប្លែកពីការធ្វើប្រតិបត្តិការសាច់ប្រាក់តាមរយៈគណនីយធនាគាររបស់លោកអ្នកដែលគេអាចដឹងពីចំនួនសាច់ប្រាក់ និងប្រភពនៃប្រតិបត្តិការសាច់ប្រាក់របស់លោកអ្នកបាន។

ភាពម្ចាស់ការប្រកបដោយទំនុកចិត្តខ្ពស់

តាមរយៈប្រព័ន្ធធនាគារ លោកអ្នកតែងមានទំនុកចិត្តទៅលើនរណាម្នាក់ក្នុងការរក្សាសាច់ប្រាក់ ឬដៃគូរមុខជំនួញរបស់លោកអ្នកនៅពេលប្រតិបតិ្តការផ្ទេរសាច់ប្រាក់​ ចំណែកប៊ិតខញវិញ លោកអ្នកមិនចាំបាច់ត្រូវការ ភាគីទី៣ជាអាជ្ញាកណ្តាល ក្នុងការទូរទាត់ ឬធ្វើប្រតិបត្តិការតាមរយៈកូដឌីជីថលសំងាត់ ដែលប្រកបដោយសុវត្តិភាពខ្ពស់។

ម្ចាស់កម្មសិទ្ធ

ចំពោះគណនីយអេឡិចត្រូនិចមួយចំនួនដូចជា ភេយផល (PayPal) ប្រសិនបើក្រុមហ៊ុននេះដាក់សង្ស័យទៅលើគណនីយរបស់លោកអ្នក គេអាចនឹងធ្វើការបង្កកគណនីយលោកអ្នកភ្លាមៗ ដោយមិនចំបាច់ធ្វើការជូនដំណឹងជាមុននោះទេ ចំណែកគណនីយប៊ិតខញវិញ លោកអ្នកគ្រាន់រក្សានូវកូដសម្ងាត់ នោះគ្មាននរណាម្នាក់អាចនឹងដឹងកម្មសិទ្ធិប៊ិតខញរបស់លោកអ្នកបានឡើយ។

ស័្វយភាពនៃការបង្កើតរូបិយប័ណ្ណឌីជីថល

លោកអ្នកអានឹងបង្កើតចេញជាប៊ិតខញខ្លួនឯងបាន ដោយគ្រាន់តែលោកអ្នកតំលើងនូវបណ្តាញកុំព្យូទ័រ ដែលមានសម្ថភាពក្នុងការទាញយកផលចំណេញ ក្នុងពេលមានប្រតិបត្តិការប៊ិតខញជាសកល នោះកុំព្យូទ័រលោកអ្នកអាចទាញយកប៊ិតខញ តាមរយៈបណ្តាញម៉ាញនីង (Bitcoin Mining) ដែលជួយអោយលោកអ្នកទទួលបានប្រាក់ចំណេញពីប៊ិតខញនៅពេលមានប្រតិបត្តិការប៊ិតខញម្តងៗ។