អំពីរបៀបទិញដូរប៊ិតខញ

ផ្សារជួញដូរប៊ិតខញ ឬទិញតាមទ្វេរភាគី

ដូចលោកអ្នកបានដឹងពីមូលដ្ថានគ្រឹះរបស់ប៊ិតឃញរួចមកហើយ មេរៀននេះនិងពន្យល់លោកអ្នកពីរបៀបទិញលក់ប៊ិតខញ ដោយលោកអ្នកគ្រាន់តែចូលទៅកាន់បណ្តាញទីផ្សារទិញលក់ ដែលមានលើប្រព័ន្ធអ៊ីនធ័រណែត ឬគេហទំព័រអំពីទីផ្សារជួញដូរប៊ិតខញ ដោយលោកអ្នកអាចប្រើការទូរទាត់បានជាច្រើនរបៀបដូចជា ការទូរទាត់តាមរយៈ​ប័ណ្ណឥណទាន ឬក៏គណនីយ ភេយផល (PayPal) របស់លោកអ្នកក៏បាន តែជាទូរទៅការទិញលក់របស់ប៊ិឃញច្រើនធ្វើឡើងតាមរយៈលក្ខណៈទ្វេរភាគីតែប៉ុណ្ណោះ។

នៅសហរដ្ឋអាមេរិក លោកអ្នកអាចធ្វើការបញ្ជាទិញប៊ិតឃិញបានតាមរយៈ ប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធតាមតែលោកអ្នកជ្រើសរើស ដែលទទួលទូទាត់ដូចជាទីផ្សារជួញដូរ ឃញបេស្ថ(Coinbase) ជាដើម។​ ជាដំបូងលោកអ្នកគ្រាន់តែ តំឡើងនូវគណនីយ ឬកាបូបខញឌីជីថលរបស់លោកអ្នក ដែលមានកូឌសម្ងាត់ដ៏មានសុវត្ថិភាព កាបូបនេះមានភាពងាយស្រួលក្នុងការប្រើដើម្បីរក្សារទុកប៊ិតខញរបស់លោកអ្នកយ៉ានមានសុវត្ថិភាពជាទីបំផុត។