ប្រទេសហ្វីលីពីន អនុញ្ញាតិ ផ្សារជួញដូរទ្រព្យឌីជីថលគ្រីពតូ

ធនាគារកណ្តាលរបស់ប្រទេសហ្វីលីពីនបានសំរេចនិងអនុញ្ញាតិអោយមានផ្សារជួញដូរទ្រព្យឌីជីថលគ្រីពតូកាលពីពេលថ្មីៗនេះ ដោយក្នុងនោះបណ្តាអ្នកវិនិយោគគ្រីពតូអាចធ្វើការជួញដូរ ខញរបស់ពួកគេជាមួយរូបិយប័ណ្ណប៉េសូបាន។ កន្លងមក​ចំពោះការទាមទាក្នុងការស្នើសុំអជ្ញាប័ណ្ណពីធានាកណ្តាលរបសើប្រទេសនេះគឺជាការលំបាកជាទីបំផុត។ សំរាប់ការផ្សារជួញដូរគឺជាក្តីស្រមៃមួយរបើសបណ្តាអ្នកវិនិយោគទ្រព្យឌីជីថលនេះ ក្នុងនេះមានដូចជារូបិយប័ណ្ណគ្រីពតូ ប៊ិតខ័ញ កាក់អ៊ីធើរៀម កាក់រីពផល ឡាយខញ និង កាក់ប៊ិតខញខាស្ស ដែលនឹងត្រូវបើកអោយធ្វើការជួញដូរក្នុងកំឡុងពេលនាសប្តាហ៍នេះ។

យោងតាមប្រសាសន៍បញ្ចាក់ពីលោក នីគែល ហ្កាបា ដែលជាអគ្គនាយករបស់ផ្សារជួញដូរ បានបញ្ជាក់ថា៖ « ផ្សារជួញដូរនេះគឺជាការបើកនូវទំព័រឌីជិថលមួយ សំរាប់អ្នកដែលនិយមជួញដូរកាក់គ្រីពតូ និងសំរាប់អ្នកវិនិយោគទ្រព្យឌីជីថលគ្រីពតូដែលសង្ឃឹមនូវឱកាសចំណេញ សំរាប់ពេលអនាគតរបស់ពួកគេ​។ លោកនីគែលក៏សង្ឃឹមថាផ្សារជួញដូរនេះនឹងជួយបើកនូវផ្លូវ ក្នុងការផ្សារភ្ជាប់ការជួញដូរ ជាមួយនឹងផ្សារជួញដូរហិរញ្ញវត្ថុផ្សេងៗ ក្នុងប្រទេសហ្វីលីពីណទៀតផងដែរ៕