ត្រុនកំពុងបន្កើនល្បឿនក្នុងប្រតិបត្តិការខ្លួនជាមួយអ៊ីធើររៀម

ទោះបីជាទីផ្សាររូបិយប័ណ្ណគ្រីពតូកំពុងតែធ្លាក់ចុះបន្តិចមែន តែគេក៏សង្កេតឃើញសន្ទុះនៃកំរិតប្រតិបត្តិការបស់ត្រុនកំពុងតែកើនឡើងនូវចំនួននៃការទិញដូរប្រចាំថ្ងៃនៅក្នុងទីផ្សារ​របស់ខ្លួនយ៉ាងខ្ពស់ ដោយក្នុងនោះចំនួនប្រតិបត្តិការត្រុនគឺបានកើនចាប់ពី ៣០.១០០ រហូតដល់ទៅជាង ២០៦.០០០ ប្រតិបត្តិការ។​ ចំនួនកើនឡើងនៃប្រតិបត្តិការនិងការធ្វើចរាចរបស់ត្រុនមានកំរិតខ្ពស់ បើប្រៀបជាមួយប្រតិបត្តិការរបស់កាក់អ៊ីធើរៀម ដែលមានប្រតិបត្តិការរហូតដល់ទៅជាង ១​ភាគ៣ នៃប្រតបត្តិកាប្រចាំថ្ងៃរបស់កាក់អ៊ីធើរៀម។ យោងតាម លោកចាស្ទីន ស៊ុន​ ជាស្ថាបនិកនិងជាអគ្គនាយករបស់គំរោងត្រុន  បានបញ្ជាក់ថា ប្រតិបតិ្តការប្រចាំថ្ងៃរបស់ត្រុនអាចនឹងកើនដល់ ៤១៦.០០០ ហើយនឹងបន្តរកើនឡើងដល់ ៤៤០.១៣៥ ប្រតិបត្តិការនាចុងខែនេះ។

ចំណុចពិសេសរបស់ត្រុន​គឺត្រុនបាននឹងកំពុងប្រែរក្លាយខ្លួនក្នុងការធ្វើអោយប្រតិបត្តិការរបស់ខ្លួន អោយកានត់មានលក្ខណៈលឿនជាងប្រតិបត្តិការរបស់អ៊ីធើររៀម ទោះបីជាក្នុងខណៈពេលនេះប្រតិបត្តិការរបស់ត្រុននៅមានកំរិតទាបជាងអ៊ីធើររៀមក៏ដោយ ។ ចំនួនអ្នកប្រើប្រាស់បណ្តាញត្រុនមានចំនួនត្រឹមតែ ៣០២.៥២៥ នាក់ បើប្រៀបជាមួយនឹងអ្នកប្រើប្រាស់បណ្តាញអ៊ីធើររៀម​ដែលមានរហូតទៅដល់ជាង ៤២លាននាក់ និងប្រតិបត្តិការប្រចាំថ្ងៃមានរហូតទៅដល់ជាង ៧៨០.០០០ ប្រតិបត្តិការ ហើយត្រុនកំពុងឈរក្នុងជួរលេខរៀងទី ១៣ ក្នុងបញ្ជីមូលទុនផ្សារគ្រីពតូសកល (Coinmarketcap.com)៕