ប្រទេសប្រ៊េស៊ីលត្រៀមបើកផ្សារជួញដូរគ្រីពតូ ប៊ិតខញនិងអ៊ីធើររៀម

យោងតាមរបាយការណ៏របសើបណ្តាញពត៌មានទីផ្សារ ប្លូមប័គ Bloomberg បានផ្សាយចេញពីថ្ងៃសុក្រទី២១ ខែកញ្ញានេះ បានអោយដឹងថា៖ ក្រុមហ៊ុនគ្រូប៉ូ អ៊ិច្សភី Grupo XP ត្រៀមនឹងបើកនូវទីផ្សារជួញរូបិយប័ណ្ណឌីជីថល ប៊ិតខញ​និងអ៊ីធើររៀមរបស់ខ្លួនមុនគេបង្អស់ក្នុងប្រទេសប្រេ៊ស៊ីលហើយ។ យោងតាមការបញ្ជាក់របស់អគ្គនាយករបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុនរបស់ខ្លួននឹងបើកទីផ្សារជួញដូរកាក់គ្រីពតូក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះ ដែលមានបុគ្គលិកជាង៤០នាក់ បំពេញការងារជួញដូរនៅក្នុងទីផ្សារជួញដូរមួយនេះ។ គួបញ្ជាក់ដែរថាក្រុមហ៊ុន Grupo XP គឺជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសប្រេស៊ីល ដែលរួមមាននូវសមាជិកក្រុមជាច្រើនដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសមួយនេះ។

ក្រុមហ៊ុន Grupo XP បាននឹងកំពុងដាក់ចេញនូវគោលដៅរបស់ខ្លួនក្នុងការបង្កើនដើមទុនរបស់ខ្លួនរហូតដល់ទៅជាង ២៤៥ សែនកោដិដុល្លារនាបំណាចឆ្នាំ២០២០ ខាងមុខនេះ។  ក្នុងនោះក្រុមហ៊ុនមួយនេះក៏ត្រៀមខ្លួននឹងបើកជាធនាគាររបស់ខ្លួន ក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះដែរ។ អគ្គនាយករបស់ក្រុមហ៊ុនមួយនេះក៏បានលើកបញ្ជាក់ថា៖ ដោយសំលឹងឃើញពីកំណើននៃប្រជាប្រិយភាពរបស់រូបិយប័ណ្ណគ្រីពតូ និងចំនួនអ្នកប្រើប្រាស់រូបិយប័ណ្ណនេះកាន់តែច្រើនឡើងរហូតដល់ជាង ៣ លាននាក់ បើប្រៀបជាមួយអ្នកទិញប័ណ្ណភាគហ៊ុនតែជាង ៦០ ម៉ឺននាក់តែប៉ុណ្ណោះ។