អង្គការយូនីសែស្វ (UNICEF) ទទួលយករូបិយប័ណ្ណគ្រីពតូសំរាប់គំរោងមនុស្សធម៌!

យោងតាមសេចក្តីប្រកាស់កាលពីពេលថ្មីៗ នេះបានអោយដឹងថា៖ អង្គការពិភពលោក យូនីសែស្វ  (UNICEF) បានប្រកាស់ទទួលយកមូលនីធិជារូបិយប័ណ្ណគ្រីពតូ ក្នុងការរាយអង្គាសថវិការសំរាប់ជួយដល់គំរោងមនុស្សធម៌នៅក្នុងវិបត្តិនៃប្រទេស៊ីរី ដែលរងគ្រោះជាមួយសង្រ្គាមយ៉ាងធ្ងន់ធ្ងរ!

អង្គការនេះបានធ្វើការប្រកាស់ទទួលយករូបិយប័ណ្ណគ្រីពតូចំនួន ៩ ប្រភេទ ក្នុងនោះមានដូចជា៖ កាក់រ៉ីបភល កាក់ស្តេឡា កាក់ អ៊ីអូអែស ប៊ិតខញ អ៊ីធើរៀម ប៊ិតខញខែស ឡាយខញ ម៉ូណ័រ៉ូ និងឌែស្ស។ រាល់ការបរិច្ចាគតាមបណ្តាញឌីជិថល សប្បុរសជនងអាចធ្វើការផ្ញើរ កាក់របស់ពួកគេចូលមកក្នុងកាបូបប្លុគឈេនរបស់អង្គការនេះផ្ទាល់ ឬតាមរយៈការចែករំលែកលើគំរោងនិងកម្មវិធីម៉ាញនីងរបស់អង្គការនេះផ្ទាល់ដោយគ្រាន់តែ​តំរូវអោយសប្បុរសជនធ្វើការតំឡើងកម្មវិធីម៉ាញនីងលើ កុំព្យូទ័ររបស់ពួកគេ និងធ្វើការភ្ជាប់ការបូបម៉ាងនីងជាមួយការបូបរបស់អង្គការនេះជាការស្រេច។