ឃ្វីម៉ាញនីង សហកាជាមួយសាមសុងបង្កើត បន្ទះឈីបខញម៉ាញនីងអេស៊ិកជំនាន់ចុងក្រោយ!

យោងតាមសេចក្តីប្រកាសកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ឃ្វីម៉ាញនីង ( Squire Mining) បានធ្វើការប្រកាស់ក្នុងការចាប់ដៃគូរជាមួយក្រហ៊ុនអេឡិចត្រូនិកយក្សសាមសុង ក្នុងការរួមគ្នាឆ្នៃបង្កើតនូវបន្ទះឈីបខញម៉ាញនីងជំនាន់ចុងក្រោយសំរាប់ជួយជំរុញដល់ប្រតិបត្តិការម៉ាញនីងរបស់ប៊ិតខញនិងខញផ្សេងៗទៀត ក្រោមគំរោងឈ្មោះថា ហ្គាន់ឈិប!  គេរំពឹងថា ផ្ទាំងបន្ទះសំយោគរបស់ឈីបអេស៊ិកជំនាន់ចុងករ្ោយនេះ អាចនឹងត្រូវបានផលិតរួចរាល់ជាដំបូងនាថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ។ សំរាប់គំរោងនៃការផលិតនឹងមានការតំឡើងរោងចក្រដោយក្រុមហ៊ុនសាមសុង ក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ។