ផ្សារជួញដូរគ្រីពតូកម្ពុជាកំពុងដាក់សំណើរសុំអជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា

សំរាប់ប្រទេសកម្ពុជា ទីផ្សារជួញដូររូបិយប័ណ្ណគ្រីពតូ គឺតំរួវអោយដាក់នូវសំណើរដើម្បីធ្វើប្រតិបតិត្តិការទិញដូរលើទ្រព្យឌីធិថលប្រភេទគ្រីពតូនេះ។ ជាមួយគ្នានេះដែរក្រុមហ៊ុន ខញវ៉ាយអ៊ិច (Coinyex Co., LTD) បាននឹងកំពុងដាក់នូវសំណើររបស់ខ្លួនក្នុងការស្នើសុំអជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាក្នុង ប្រតិបត្តិការជួញដូរទីផ្សាររបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជានាចុងខែកញ្ញារកន្លងទៅនេះ។ ដើម្បីទទួលបានអជ្ញាប័ណ្ណក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន រាជរដ្ឋាភិបាលតំរូវអោយក្រុមហ៊ុន ត្រូវទទួលលិខិតអនុញ្ញាតពីស្ថាប័ន្នបីរជាមុនសិន ក្នុងនោះត្រូវមានករអនុញ្ញាតិពីធនាគាជាត់កម្ពុជា ផ្សារមូលប័ត្រកម្ពុជា និងអគ្គស្នងការនគបាលជាតិ ក្នុងគោលបំណងដើម្បីពិនិត្យនិងទប់ស្កាត់នូវរាល់បទល្មើសមួយចំនួន ដូចជា ការលាងលុយ និងរូបភាពឆបោកអេឡិចត្រូនិចជាដើម។

សំរាប់ពេលបច្ចុប្បន្ននេះ មានតែក្រុមហ៊ុនខញវ៉ាយអ៊ិចមួយប៉ុណ្ណោះ ដែលកំពុងដាក់សំណើរសុំអជ្ញាប័ណ្ណក្នុងការដំណើការទីផ្សាជួយដូរទ្រព្យគ្រីពតូរបស់ខ្លួន។ ដោយក្នុងនោះក្រុមហ៊ុនបានគ្រោងនឹងបង្កើតនូវខញគ្រីពតូរបស់ក្រុមហ៊ុនខ្លួនដែលមានឈ្មោះថា ធួរិគខញ (TOUREXCOIN) ដែលនឹងត្រូវប្រើប្រាស់ជាខញគូក្នុងការជួញដូរជាមួយទីផ្សាររបស់ខ្លួន។ សំរាប់ការដាក់ដំណើការក្នុងការសម្ភោធលក់និងដំណើរការគំរោងរបស់ ធួរិគខញ (TOUREXCOIN) គឺត្រូវបានធ្វើឡើងនៅឯសណ្ឋាគារសុខា នាចុងខែកញ្ញាកន្លងទៅនេះ!