គណៈគ្រប់គ្រងនិងសហការី

លោកជែរី ថាច់៖​ ស្ថាបនិក / នាយកបច្ចេកវិទ្យាត្រុន

តាមរយៈនិស័្សយនិងការស្រលាញ់លើបច្ចេកវិទ្យាឌីជីថលជាង១០ឆ្នាំមកនេះ លោកជែរីបានចំណាយពេលវេលាសិក្សា និងបង្កើតសហគមផ្សព្វផ្សាយជាមួយបណ្តាញឌីជីថល តាមរយៈវែបសាយ និងបណ្តាញសង្គម ក្នុងការរួមចំណែកផ្តល់ពត៌មាននិងចំណេះអំពីបច្ចេកវិទ្យា ប្លុគឈេន និងគ្រីពតូ ដល់សហគម ឌីជីថលកម្ពុជា បែបឯករាជ្យនិងវិមជ្ឍការ។ លោកបានចូលរួមចំណែកតាមរយៈការគេហ័ទំព័រBTCKHMER.COM និង បណ្តាញសង្គមមុនដំបូងគេ ដោយបានផ្សារភ្ចាប់នូវទំនាក់ទំនងពត៌មាន ចំណេះដឹង អំពីបច្ចេកវិទ្យាប្លុគឈេនដល់សហគម ដោយមិនគិតពីប្រាក់កំរៃ។ ជាចុងក្រោយលោកក៏ត្រូវបានសហគមត្រុនអន្តរជាតិ បោះឆ្នោតឲ្យឈរជាតំណាងរបស់សហគមត្រុនសកលក្នុងការចែករំលែកអំពីពត៌មានត្រុនប្រចាំ នូវព្រះរាជាណាចក្រកម្ពុជា។

លោក ហ្វីលីព ឈឹម៖ សហស្ថាបនិក / នាយកប្រតិបត្តិ

លោក ហ្វីលីព ឈឹម ធ្លាប់បំរើការជាអគ្គនាយកនិងនិពន្ធនាយករបស់វែបសាយ BTCKHMER.COM ក្នុងការសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាប្លុគឈេន និង គ្រីពតូ ដល់សហគមកម្ពុជា។ ជាមួយនឹងបទពិសោធជាង១០ ក្នុងការបំរើនិងពង្រីកចំណេះដឹងពីការអភិវឌ្ឍនិងគ្រប់គ្រងគំរោងសេដ្ឋកិច្ចសហគម តាមរយៈការបណ្តុបណ្តាលជំនាញ និងចំណេះដឹង លោក ហ្វីលីព ឈឹម បានចំណាយពេលវេលានឹងកំលាំងកាយចិត្តក្នុងការលើកកំពស់សហគមត្រុន​កកម្ពុជា ដោយផ្តោតលើចក្ខុវិស័យនិងចំណេះអំពីបច្ចេកវិទ្យាប្លុគឈេនរបស់ត្រុន។ លោក ហ្វីលីព ឈឹម មានជំនឿថាគំរោងត្រុននឹងនាំមកនូវចំណេះដឹង ឱកាសវិនិយោគ អាជីវកម្មបែបឌីជីផល និងភាពជោគជ័យយ៉ាងធំដល់សហគមត្រុនទាំងនៅកម្ពុជានិងសកលលោកនាពេលអនាគតដ៏ខ្លីជាក់ជាមិនខាន៕